លោក សាន្ត ប៊ុនធឿន ដែលមហាជនប្រសិទ្ធនាមអោយថា “លោកបណ្ឌិតABC” ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី
ភ្នំពេញ៖លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ និង ត្រូវបានមហាជនប្រសិទ្ធនាមអោយថា “លោកបណ្ឌិតABC” ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី ។
នេះបើយោងតាមលិខិតតែងតាំង ដែលត្រូវបានលោកសាន្ត ប៊ុនធឿន បង្ហោះជាសាធារណៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ ។
ក្នុងលិខិតតែងតាំងនេះ ប្រការ១ បានសម្រេចតែងតាំង លោក សាន្ត ប៊ុនធឿន ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខងារ ទីប្រឹក្សាផ្ទាល់ ព្រះភិក្ខុបណ្ឌិត ហេង គង់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី និង ប្រការ២ បញ្ជាក់ថា សេចក្តីសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕