ឯកឧត្តមស៊ុយ សែមជំរុញឲ្យលើកកម្ពស់វិស័យទេសចរណ៍នៅស្រុកវាលវែង
ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់នារសៀលថ្ងៃទី ០២ មិនាឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពល បានកត់សម្គាល់និងរំលេច អំពីវិស័យទេសចរណ៍ក្នុងខេត្ត ដែលមាននៅស្រុកវាលវែង ។
ដោយសាតែខេត្តមានសក្តានុពលខាងទេសចរណ៍ក្នុងស្រុកខាងលើ ឯកឧត្តមបានជម្រុឲ្យមន្ទីរទេសចរណ៍ខេត្តយកចិត្តទុកដាក់ធ្វើការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅស្រុកវាលវែង ធ្វើយ៉ាងណាឲ្យសេវាទេសចរណ៍នៅទីនោះមានការទាក់ទាញ គឺ ទាំងការស្នាក់នៅ ហូបចុក រួមទាំងបរិស្ថានស្អាត មានអនាម័យ ពិសេសតម្លៃម្ហូប អាហារ ផ្លែឈើកុំលក់កាប់ឬកោភ្ញៀវ សូមលក់តាមធម្មតាទោះមានភ្ញៀវឬអត់ភ្ញៀវ ។