Phnom Kravanh Post

ក្រសួងមហាផ្ទៃ តែងតាំងលោកយ៉ុទ្ធយ៉ុមប្រធានការិយាល័យប្រជាពលរដ្ធរដ្ធបាលស្រុកវាលវែង

តាមប្រកាសក្រសួងមហាផ្ទៃ លោក យ៉ុទ្ធ យ៉ុម ត្រូវបានតែងតាំង ​​​​ជាប្រធានការិយាល័យប្រជាពលរដ្ធស្រុកវាលវែង ហើយត្រូវបានរដ្ធបាលស្រុកវាលវែង ធ្វើពិធីចូលកាន់ដំណែងកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​០២២ ក្រោមវត្តមាន លោក អួន យ៉ង់ ប្រធានក្រុមប្រឺក្សាស្រុក ​ និងលោក សូ សាហុង អភិបាលនៃគណអភិបាលស្រុកវាលវែង  ។

ជាមួយនិងការប្តេជ្ញាចិត្តខិតខំបំពេញការងារនិងគោរពតាមគោលការណ៍ថ្នាក់លើ ក្នុងការបំរើសេវាជូនប្រជាពលរដ្ធ​ក៏ដូចជាផ្តល់រាល់ព័ត៌មានជូនក្រុមប្រឺក្សខេត្ត រាល់សំណូមពរទាំងឡាយ ពាក់ព័ន្ធនិងការទទួលសាវារបស់រដ្ធបាលស្រុកវាលវែង  ។

លោក អួន យ៉ង់ បានស្វាគមន៍និងអបអរសាទរ ចំពោះ លោក យ៉ុទ្ធ យ៉ុម ក្នុងការចូលកាន់ដំណែងជាប្រធានការរិយាល័យប្រជាពលរដ្ធ នាពេលនេះ ។  លោកបានក្រើនរំលឺកសុំឲ្យលោក យ៉ុទ្ធ យ៉ុម ខិតខំបង្កើនសមត្ថភាព បំរើប្រជាពលរដ្ធឲ្យបានល្អ ក្នុងនាមជាសេនាធិការជូនក្រុមប្រឺក្សា ដោយឈរលើភាពស្មោះត្រង់ ។

បើតាមការបញ្ជាក់ពីលោក ចាន់ វិចិត្ត អភិបាលរងនៃគណអភិបាលស្រុកវាលវែងឲ្យដឺងថា ការិយាល័យប្រជាពលរដ្ធជារចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ថ្នាក់ក្រោមជាតិ ជាជំនួយការឲ្យក្រុមប្រឺក្សា ខេត្ត ស្រុក ក្នុងការតាមដានការផ្តល់សេវារដ្ធបាល របស់រដ្ធបាលសាលាខេត្ត និងរដ្ធបាលសាលាស្រុក ជូនប្រជាពលរដ្ធ និង ទទួលបណ្តឺងប្រជាពលរដ្ធអំពីអ្វីដែលលោកពុំទទួលបានសេវារដ្ធបាល ដូចអ្វីដែលថ្នាក់ជាតិបានផ្តល់ឲ្យ ជូនក្រុមប្រឺក្សា ។ (សម្លេងដើម)​​  លោក អភិបាលរងស្រុក  ។

អត្ថបទដែលជាប់ទាក់ទង