ប្រជាពលរដ្ឋ២៣គ្រួសារមកពីភូមិអូតាឡោះរត់ទៅសុំឲ្យលោកមេឃុំអូសោមជួយ
ប្រជាពលរដ្ឋទាំង២៣គ្រួសារនេះបាននាំគ្នាមកកាន់ឃុំអូសោមនៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ដើម្បីមកសុំឲ្យលោកមេឃុំជួយអន្តរាគមន៍ដល់ឈ្មោះ ហៀន សាយមានតួនាទីជាអនុប្រធានភូមិឧបសម្ព័ន្ធ អូតាឡោះដោយសាលោកបានទទួលទូរស័ព្ទពីលោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង ដោយឲ្យលោក ទៅជួបលោកព្រះរាជអាជ្ញាពីបញ្ហាមិនពាក់ព័ន្ធនិងការកាប់ទន្រ្ទានដីព្រៃនៅម្តុំទឹកវេ ។ បន្ទាប់ពីបានចូលជួបសុំដំណោះស្រាយ ពីអ្នកស្រី ញ៉ាន់ វឿន ជំទប់ទីមួយ លោក ជួចាន់ឡា និងលោក ជា សុវ៉ាន់ ក្រុមប្រឹក្សាឃុំ បងប្អូនប្រជាពលរដ្ឋទាំង២៣គ្រួសារបានសម្តែងការអរគុណដល់អាជ្ញាធរឃុំដែលបានផ្តល់ភាពកក់ក្តៅដោយសន្យាថានិងហៅ លោក ឡុង លីហួមកសាសួរបញ្ចប់បញ្ហា និងមិនឲ្យមានបញ្ហាភ័យព្រួយដល់បងប្អូនទៀតទេ ។
ជុំវិញមូលហេតុដែលបណ្តាលឲ្យបងប្អូននាំគ្នាមកកាន់សាលាឃុំនាពេលនេះ អ្នកស្រី ង៉ែត អូន និង បងប្អូន រួមទាំងលោក ហៀន សាយ ដែលស្ថិតក្នុងហេតុការណ៍បានឲ្យដឹងថា ( ស )មានការរាយការណ៍មួលបង្កាច់ខុសការពិត ។
លោកជួ ចាន់ឡា និង លោកស្រី ញ៉ាន់ វឿនក្នងនាមអាជ្ញាធរឃុំបានប្រាប់អ្នសារព័ត៌មានថា លោកនិងដោះស្រាយបញ្ហានេះឲ្យចប់នៅព្រឹកស្អែក មិនឲ្យបងប្អូនភ័យព្រួយទៀតទេ ។
ដោយឡែក លោក អ៊ុង រដ្ឋា ដែលបានទូរស័ព្ទផ្ទាល់ទៅលោក ហៀនសាយ បាឲ្យសារព័ត៌មានដឹងតាមទូរស័ព្ទថា ( លោកបាទូរស័ព្ទទៅលោកហៀន សាយដោយសួរលោកថា មានគេរាយការណ៍ថាលោក សាយឯងបានដឹកនាំកូនចៅចូលទៅកាប់ទន្រ្ទានដីព្រៃតើមែនឫទេ លោកសាយបានបញ្ចាក់តាមទូរស័ព្ទវិញថាមិនពិតនោះទេ លោក អ៊ុង រដ្ឋា បានតបវិញថាបើមិនបានធ្វើ អញ្ចឹងទៅជួប លោកព្រះរាជអាជ្ញាទៅ គាត់នៅអូសោម លោកហៀន សាយពេលនោះក៏បានឆ្លើយថាបាទ តែក្រោយមកក៏បានប្រាប់ទៅលោកអភិបាលរងស្រុកវិញថាគាត់មិនអាចទៅជួបម្នាក់ឯងទេ បើទៅទាល់តែទៅមានប្រជាពលរដ្ឋទៅជាមួយ ការជជែកត្រូវបាបិទតាមទូរស័ព្ទ ។ ដោយសារមានការភ័យអំពីសុវត្ថភាពផ្ទាល់ខ្លួននិងឭលោកអ៊ុង រដ្ឋាឲ្យជួបព្រះរាជអាជ្ញា ។