ប្រធានក្រុមការងារគណបក្សប្រជាជនសម្រាប់ចុះជួយមូលដ្ឋានឃុំអូរសោមត្រូវបានតែងតាំងថ្មី
លោកពេជ្រ និល ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរសោមថ្មីសម្រាប់បន្តដឹកនាំការងារជួយមូលដ្ឋានទូទាំងឃុំអូរសោម កាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ។
ការប្រកាសចូលកាន់ដំណែងនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ទី ថានី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកវាលវែង។
បើតាមការណែនាំផ្ទាល់របស់ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់និងប្រធានក្រុមការងារចុះជួយស្រុកវាលវែង
ក្រុមការងារត្រូវក្តាប់ជាប់កម្មវិធីនយោបាយ និងគោលកាណ៍នានារបស់គណបក្សប្រជាជនកម្ពុជាដើម្បីយកទៅផ្សព្វផ្សាយជូនសមាជិកបក្សនៅមូលដ្ឋានភូមិឃុំដែលខ្លួនទទួលខុសត្រូវឲ្យបានល្អប្រសើរ សំដៅទទួលជោគជ័យក្នុងការបោះឆ្មោតថ្នាក់ជាតិខាងមុខ ។