ភ្នំស្រះបាញ់ដងរងការបំផ្លាញទន្ទ្រានយកពីជនទុច្ចរិត

ភ្នំស្រះបាញ់ដងជានិមិត្តរូបតាំងពីយូរលង់រាប់ពាន់ឆ្នាំមកហើយសម្រាប់ជនជាតិភាគតិចនៅលើជួរភ្នំក្រវាញតំបន់អូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
តាមការឲ្យដឹងពីលោកតាចាស់ៗជនជាតិជងដែលរស់នៅច្រើនតំណរមកហើយ ភ្នំនេះមានប្រវត្តិវែងឆ្ងាយ តែអ្វីសំខាន់គឺវាជាប្រភពទឹកដំកល់នៅលើកំពូលភ្នំ សត្វគ្រប់ប្រភេទតែងអាស្រ័យនៅជុំវិញភ្នំនេះ ហើយអ្នកប្រម៉ាញ់ជាលក្ខណ:គ្រួសាររបស់ជនជាតិនាសម័យនោះគឺពួកគេមិនចាំបាច់ទៅស្វែងរកឯណាទេ គឺគេមករកតែកន្លែងនេះ ។ រីឯឈ្មោះភ្នំនេះក៏មានការពាក់ព័ន្ធនិងកាប្រម៉ាញ់នេះដែរ យើងខ្ញុំនិងលើកមកជម្រាបជូននៅពេលក្រោយ ។
ប៉ុន្តែអ្វីដែលចង់ពញ្ញាក់ការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងមន្ត្រីជំនាញ ពិសេសលោកយាយ លោកតា ជនជាតិដើមនិងយុវជនថាគួរការពារអភិរក្សដោយរបៀបណា ព្រោះភ្នំនេះមានលក្ខណ:ពិសេសខ្លាំងណាស់ តែបើបណ្តែតបណ្តោយភ្នំនេះនិងត្រូវអន្តរាយវិនាសជាមិនខាន ។




សូមអាជ្ញាធរឃុំអូសោមជួយមើលផង ។ (សូមទស្សនាវីដេអូខាងក្រោម)