រដ្ឋបាលខេត្តពោធិ៍សាត់ជម្រាបទៅលោកអភិបាលស្រុកវាលវែង
ដំណឹងភ្នំក្រវាញប៉ុស្តិ៍ទើបទទួលបាន
ឆ្លើយតបតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ឈ្មោះ សែម សុភាព ឈ្មោះ ជុំ មី និង ឈ្មោះ យ៉េង ភ័ស ដែលដំណាងឲ្យប្រជាពលរដ្ឋចំនួន ៩គ្រួសារដែលកំពុងរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំ អន្លង់រាប ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។
រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២២ បានចេញលិខិតលេខ ៣២០៦/២២ ស ជ ណ ខពស ជម្រាបមកលោក អភិបាលស្រុកវាលវែង
ករណី សុំប្តឹងឈ្មោះ ប្រាក់ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ និងឈ្មោះ ហ៊ីង សុភ័ក្ស ភេទប្រុស ធ្វើការនៅ ក្រុមហ៊ុន M D S ដែលមានទីលោនៅភូមិ ឃុំអន្លង់រាប ស្រុកវាលវែង ។ និងយោងពាក្សបណ្តឹងចុះថ្ងៃទី ២៥ ខៃកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្នើឲ្យលោកអភិបាលនៃគណអភិបាលស្រុកវសលវែងចុះ
ពិនិត្យដោះស្រាយនិងរាយការណ៍ជូនរដ្ឋបាលខេត្តវិញ។