ថ្ងៃភ្ជុំបិណ្ឌនៅវត្តអូសោម
ឆ្នាំនេះថ្ងៃភ្ជុំបិណ្ឌនៅវត្តអូសោមមានសភាពអធិកអធមដូចបណ្តាវត្តនានានៅទូទាំងប្រទេសដែរថ្វីត្បិតវត្តនេះស្ថិតនៅកណ្តាលព្រៃភ្នំដាច់ស្រយាលឆ្ងាយពីទីប្រជុំជនក៏ដោយ ។ ពុទ្ធបរិស័ទ្ធមានតាំងពីយុវជនរហូតដល់លោកតាលោកយាយបានអញ្ជើញទៅជួបជុំគ្នានៅវត្តដើម្បីធ្វើបុណ្យតាមប្រពៃណីយ ។
សូមបញ្ជាក់ជូនថា វត្តអូសោមនេះស្ថិតនៅភូមិឆាយលូក ឃុំអូសោមស្រុកវាលវែងក្នុងខេត្តពោធិ៍សាត់នាតំបន់ជួរភ្នំក្រវាញ ។ បើគេតាមដានវត្តនេះប៉ុន្មានឆ្នាំមុនក្នុងពិធីបុណ្យផ្សេងៗមិនសូវមានមនុស្សម្នា ពុទ្ធបរិស័ទ្ធច្រើនកុះកដូចវត្តនៅក្បែរទីប្រជុំជនតំបន់វាលរាបនោះទេ ទើបតែឆ្នាំនេះប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ្ធមានជីវភាពធូធាដោយសាការដាំដុះទទួលបានផ្កែផ្កាល្អនិងមានទីផ្សារលក់ដូរបានគ្រាន់បើជាងមុន ។ ម្យ៉ាងទៀតវត្តនេះមិនមានពុទ្ធបរិស័ទ្ធមកពីភូមិផ្សេងទេដោយសារវត្តនេះនៅឆ្ងាយកណ្តាលព្រៃភ្នំផ្លូវក៏លំបាក ។ ដូច្នេះវត្តមានការខ្វះខាតវត្តមានសមិទ្ធិតិចតួចនេះដោយសារ ឯឧត្តម ទេព ងន ទេបានកសាងជូន ហើយថ្មីៗនេះ ឯកឧត្តម បានជួយកសាងព្រះវិហារថែមទៀត បច្ចុប្បន្នកសាងបានជាង៥០ភាគរយហើយ ។ អ្នកភូមិអូសោមមានជំនឿថាឆ្នាំខាងមុខវត្តនិងមានពុទ្ធបរិស័ទ្ធជញ្ជើញមកចូលរួមក្នុងពិធីបុណ្យប្រពៃណីយ ពុទ្ធសាសនាច្រើនមិនខាន ដោយសារផ្លូវលេខ១០ ដែលកំពុងស្ថាបនាអាចរួចនៅឆ្នាំក្រោយនេះ ។
ជុំវិញទិដ្ឋភាពនៅវត្តអូសោម លោក ហាស់ សឿង អ្នកយកព័ត៌មានភ្នំក្រវាញប៉ិស្តិ៍ ដែលបានអញ្ជើញទៅដល់វត្តនោះបានឲ្យដឹងថា (ឆ្នាំនេះប្លែកជាងឆ្នាំមុនមានពុទ្ធបរិស័ទ្ធច្រើន ហៀរសាលាឆាន់ រកកន្លែងអង្គុយមិនបាន លោកថា ដោយសាឆ្នាំនេះអ្នកអូរសោមមួយចំនួនត្រូវប៉ាន់ដីខ្លាំងណាស់ជីវភាពល្អជាងមុន ប្រែប្រួលខ្លាំងមានផ្ទះធំទ្រនំខ្ពស់ មានឡានទំនើបៗប្រើ ទាំងអស់នេះដោយសាស្រុកមានសន្តិភាព ។