អភិបាលស្រុកវាលវែងត្រូវប្រកាសតែងតាំង ចំពេលបញ្ហាដីធ្លីកំពុងកក្រើក
តាមអនុក្រឹត្យលេខ ៨០៥ អ ន ក្រ.ត ត ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២
របស់រាជរដ្ឋាភិបាល លោក វង្ស អេង ឋានៈវរៈមន្ត្រីថ្នាក់លេខ ២ អតីតភាពជាអភិបាលនៃគណៈអភិបាលរងស្រុកត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកវាលវែងជំនួសលោក សូរ សាហុង ដែលត្រូវបានចូលនិវត្តន៍
ពិធីប្រកាសតែងតាំងនេះបានប្រព្រឹត្តនៅសាលាស្រុកវាលវែងនៅថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ត ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទី ថានី ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកវាលវែង រួមនឹងអស់លោកលោកស្រីអ្នកមុខអ្នកការក្នុងជួរមន្ត្រីរាជការក្នុងខេត្ត និងស្រុកផងដែរ។
ជាមួយនឹងការប្ដេជ្ញាចិត្តខិតខំបំពេញការងារតាមគោលការណ៍ថ្នាក់លើក៏ដូចជាការរឹតចំណងសាមគ្គីភាពក្នុងជួរគណៈអភិបាលនិងបណ្តាជំនាញ ជុំវិញស្រុកក៏ដូចជាមូលដ្ឋានភូមិឃុំ លោកវង្ស អេង នៅបានសន្យាថានឹងបំពេញតួនាទីជាអភិបាលស្រុកដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថាការតែងតាំងចៅហ្វាយស្រុក ក្នុងឱកាសនេះគឺវាហាក់ដូចជាការសាកល្បងបទពិសោធន៍សមត្ថភាពមន្ត្រីក្នុងខណៈដែលស្រុកវាលវែងកំពុងតែផ្ទុះបញ្ហាដីធ្លីពាក់ព័ន្ធនឹងទំនាស់រវាងប្រជាពលរដ្ឋនិងមន្ត្រីរវាងអ្នកមាននឹងប្រជាជននិង ជនឆ្លៀតឱកាសទន្ទ្រានយកដីរដ្ឋលក់។
ដែលបញ្ហាដីធ្លីនេះជាបញ្ហាក្តៅគគុកតែម្ដងនៅស្រុកវាលវែង ថាតើលោក វង្សអេង មានយុទ្ធសាស្ត្រអ្វីល្អជាង លោក សូរ សាហុង និងលោក ហេង សុភាណាអភិបាលស្រុកចាស់ ។
ជាមួយការសាកល្បងនឹងបញ្ហាប្រឈមជាច្រើនចំពោះមុខ សម្រាប់ដំណែងថ្មីនេះ ឯកឧត្តម ម៉ក់ រ៉ា នៅបានសង្កត់ធ្ងន់សូមឱ្យលោកអភិបាលស្រុកថ្មីយកចិត្តទុកដាក់បំពេញតួនាទីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋជាពិសេស សេវាសាធារណៈនិងសាមគ្គីផ្ទៃក្នុង កន្លងទៅស្រុកវាលវែងមានបញ្ហាផ្ទៃក្នុងស្រួចស្រាល់ណាស់ បញ្ហានេះសុំកុំឲ្យកើតបន្តទៀត
លើកកម្ពស់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អនិងជាពិសេសបញ្ហាដីធ្លីដែលកំពុងតែកើតឡើងក្នុងភូមិសាស្ត្រ ។
ស្រុកវាលវែងនេះ ។