នគរបាលឃាត់ខ្លួនអ្នកបើកទូក-ដ និងថៅកែ២នាក់
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់មុននេះថា ក្នុងឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក មកដល់ពេលនេះនគរបាលបានឃាត់ខ្លួនមនុស្សបីនាក់ហើយ។
លោកស្នងការបានបញ្ជាក់ថា មនុស្សទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួនមានស្ត្រីពីរនាក់គឺជាបងប្អូនបង្កើតរកស៊ីចូលគ្នា ប្រកបរបរជាថៅកែទូកដនៅកន្លែងកើតហេតុ ម្នាក់ទៀតជាអ្នកបើកបរទូកក៏ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ។
ស្នងការនគរបាលខេត្តកណ្ដាលបានបន្ថែមថាមនុស្សទាំងបីនាក់កំពុងត្រូវបាននគរបាលសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ចំពោះមុខមនុស្សទាំងបីនាក់នឹងត្រូវបញ្ជូនទៅតុលាការ។