ព្រះវិហារមួយបានសាងសង់ឡើងក្នុងតំបន់មួយដែលពីមុនមកមិនដែលមានទាល់តែសោះ
នេះគឺជាប្រវត្តិសាស្ត្រសម្រាប់ឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់ដែលទើបនិងធ្វើពិធីកាត់ខ្សែបូនិងកាត់ឬសសីមាវត្តលុម្ពិនីសាលវន័ារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះបានធ្វើឡើង កាលពីថ្ងៃព្រហស្បត៍៨កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព ស ២៥៦៦(២៧.៤.២៣) ។
សូមបញ្ជាក់ជូនផងដែរថាអូរសោមនេះកាលពីច្រើនជំនាន់មកគ្រាន់តែជាទីជម្រកដ៏តូចមួយសម្រាប់ជនជាតិជងរស់នៅ ក្នុងជម្រៅព្រៃដ៏សែនក្រាស់លើជួរភ្នំក្រវាញ ។
បើនិយាយអំពីប្រពៃណីយ ទំនាមទំលាប់ ពួកគេមានជំនឿគោរពម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា អ្នកតាម្ចាស់ស្រុក ដោយរៀបចំពិធីនានាខាងលើតាមរដូវកាលដែលពួកគេកំណត់ ឬក៏មានករណីពិសេសណាមួយ ដូចជាឈឺ រៀបចំទុកដាក់កូនចៅឲ្យមានគូរស្រករ ការដាំដុះ ការរុករកអនុផល និងការបបាញ់។ល។
ពិធីបែបព្រះពុទ្ធសាសនាបើមានគឺតិចតួចបំផុត ។
ដូច្នេះសមិទ្ធិផលព្រះពុទ្ធសាសនានាពេលនេះជាគុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនជនជាតិ និងប្រជាពលរដ្ធទូទៅ៕