ឯកឧត្តម ខូយ រីដា ចាត់ទុកអតីតមន្ត្រីរាជការ មន្ត្រីចូលនិវត្តន៍គឺជារៀមច្បង
សូមអរគុណដល់រៀមច្បង
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត ពោធិ៍សាត់ដែលបានលើកឡើងចំពោះមុខ អតីតមន្ត្រីរាជការ មន្ត្រីចូលនិវត្តន៍ជាង៥០០នាក់ នាព្រឹកថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២៥ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ។
ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្តជំនាន់ទី ៨ ( សូមបញ្ជាក់ថាខេត្តពោធិ៍សាត់មានចៅហ្វាយខេត្ត៨នាក់គិតត្រឺមឆ្នាំ១៩៧៩មក ) ។
ឯកឧត្តមបានសម្តែងនូវគុណូបការដ៏ជ្រាលជ្រៅ ចំពោះរៀមច្បងដែលកន្លងមកបានខិតខំបំពេញតួនាទី និងបានបន្សល់ទុកនូវបណ្តាស្នាដៃ បទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីជំនាន់ក្រោយ ។
ក្នុងនាមថ្នាក់ដឺកនាំជំនាន់ថ្មី ឯកឧត្តមបានប្តេជ្ញាថានិងខិតខំធ្វើឲ្យខេត្តពោធិ៍សាត់មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មី តាមរយះ ការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនក្នុងខេត្ត ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់រៀមច្បងទាំងអស់សូមថែរក្សាសុខភាព ជាពិសេសសមីអង្គភាពជំនាន់ថ្មីសូមឧស្សាហ៍សាកសួរព័ត៌មានអំពីស្ថានភាពសុខភាពរៀមច្បង ដែលកន្លងមកគាត់ធ្លាប់រួមរស់ក្នុងអង្គភាពជាមួយយើង ។
និវត្តន៍ជនទាំងជាង៥០០នាក់ក៏ទទួលបានថវិកាក្នុងម្នាក់ៗដប់ម៉ឺនរៀលផងដែរ ។