ដោយសារកូវីដ១៩ រដ្ឋផ្អាកជ្រើសរើសមន្រ្តីរាជការថ្មីក្នុងឆ្នាំ២០២០
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានប្រកាសឲ្យដឹងថាដោយសារផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០ឲ្យចូលបម្រើការងារជាមន្រ្តីរាជការតាមក្រសួង ស្ថាប័នរដ្ឋ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតមានការជូនដំណឹងពេលក្រោយ។
ជាមួយគ្នានេះ ក្នុងសេចក្តីប្រកាសព័ត៌មានជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈក៍បានប្រកាសនរាករណ៍លើសេចក្តីសម្រេចក្តីពីការជ្រើសរើសមន្រ្តីថ្មីក្នុងឆ្នាំ២០២០នេះផងដែរ៕