Phnom Kravanh Post

ឃុំអូរសោមកំពង់ក្លាយជាតំបន់ទាក់ទាញ

អូរសោមជាឃុំមួយស្ថិតនៅតំបន់ដាច់ស្រយ៉ាល ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តំបន់នោះពីដើមគឹជាភូមិរបស់បងប្អូនជនជាតិភាគតិច (ជង) រស់នៅ  ។    ប៉ុន្តែបច្ចុប្បន្ន ក្រោយពីរាជរដ្ឋាភិបាលបានកសាងវារីអគ្គិសនីនិងកំពង់សាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែឆ្លងកាត់ឃុំមួយនេះ ធ្វើឲ្យតំបន់នេះក្លាយជាតំបន់ដែលពោពេញដោយសក្តានុពលទាក់ទាញលើគ្រប់វិស័យ កសិកម្ម ទេសចរណ៍ ។  ដោយសាមូលហេតុទាំងនេះហើយមនុស្ស ទាំងអ្នកមាន អ្នកក្រ ឧកញ៉ានិង មួយចំនួនធំ នាំគ្នាជូលទៅវិនិយោគនៅតំបន់នោះ ជាពិសេសភ្ញៀវទេសចរណ៍ ចូលចិត្តតំបន់នោះជាខ្លាំង  ។

អត្ថបទដែលជាប់ទាក់ទង